រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានអធ្យាស្រ័យដល់ លោកហៃ វណ្ណា និងសង្ឃឹមថា អ្នកផ្សេងទៀតផ្តាច់ខ្លួនចេញពីមេក្រុមជ្រុលនិយមមកចូលរួមកសាងប្រទេស ។ ការអធ្យាស្រ័យរបស់សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីលោក ហៃ វណ្ណា បានប្រកាសសារភាពកំហុសរបស់ខ្លួន និងសុំទោសសម្តេច និងថ្នាក់ដឹកនាំប្រជាពលរដ្ឋដែលបានធ្វើខុសកន្លងមក ។

